Home សង្គម មន្ទីរពេទ្យឯកជនមួយ នៅភ្នំពេញ ទទួលបានសិទ្ធិនាំចូល វ៉ាក់សាំងអាមេរិក ប្រភេទ Pfizer និង Moderna

មន្ទីរពេទ្យឯកជនមួយ នៅភ្នំពេញ ទទួលបានសិទ្ធិនាំចូល វ៉ាក់សាំងអាមេរិក ប្រភេទ Pfizer និង Moderna

0

ភ្នំពេញ៖ មន្ទីរពេទ្យ Royal Phnom Penh បានទទួលសិទ្ធិអនុញ្ញាតអោយនាំចូល និងគ្រប់គ្រង វ៉ាក់សាំង Pfizer Biontech ហេីយ និង Moderna ពី សហរដ្ឋអាមេរិក ដល់អ្នកដែលអាចមានលទ្ធភាពនឹង ត្រូវការប្រភេទវាក់សាំង ទាំងនេះ។ ត្រូវបង់ប្រាក់សម្រាប់ វ៉ាក់សាំងទាំងនេះ។ នេះបើយោងតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

សូមរំលឹកថា កាលពីថ្ងៃទី២៧ កក្កដា ក្រសួងសួងសុខាភិបាល សម្រេចអនុញ្ញាត ឲ្យគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ នាំចូលវ៉ាក់សាំងកូវីដ១៩ ដែលទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក (WHO) ដើម្បីចែកចាយចាក់ នៅតាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជន ទូទាំងប្រទេសកម្ពុជា ។

ក្នុងនោះ ក្រសួងឲ្យប្រតិបត្តិ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងនៅក្នុងឃ្លាំង ដើម្បីធានាឲ្យបានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ៕

Previous articleផ្គើនមែន! លួចបើកទទួលភ្ញៀវ ចូលផឹកស៊ី មិនញញើតច្បាប់
Next articleកូវីដ១៩៖ ស្លាប់៤ រកឃើញថ្មី៥១ និងជាសះស្បើយ១៤នាក់ នៅខេត្តកំពង់ធំ