Home សង្គម ផ្គើនមែន! លួចបើកទទួលភ្ញៀវ ចូលផឹកស៊ី មិនញញើតច្បាប់

ផ្គើនមែន! លួចបើកទទួលភ្ញៀវ ចូលផឹកស៊ី មិនញញើតច្បាប់

0

ភ្នំពេញ៖ ព័ត៌មានបឋម! នៅព្រលប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រួមទាំងមានការចូលរួម ពីអាជ្ញាធរមូលដ្ឋាន បានចេញប្រតិបត្តិការឡោមព័ន្ធ ទីតាំងហាងបើកលក់គ្រឿងស្រវឹង ផឹកស៊ី យីហោ (គោលដៅចាស់) ដែលមានទីតាំងស្ថិត នៅភូមិ-សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំពោះហាងយីហោ (គោលដៅចាស់) ខាងលើបានលួច បើកឲ្យភ្ញៀវចូលផឹកស៊ី បំពានទៅនឹងវិធានរដ្ឋបាល ស្របពេលដែលសមត្ថកិច្ច អាជ្ញាធរ ក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាលកំពុងរឹតបន្តឹងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

ចំណែកអ្នកដែលពាក់ព័ន្ធ ល្មើសវិធានការរដ្ឋបាលនេះ មិនអនុញ្ញាតឲ្យចេញ ពីក្នុងហាងនោះទេ គឺស្នើឲ្យខាងមន្ត្រីសុខាភិបាល ចុះពិនិត្យយកសំណាក ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ម្តងម្នាក់ៗរួចទើបចាត់ការបន្ត តាមនីតិវិធី ដើម្បីនាំខ្លួនមកធ្វើការសាកសួរ៕

Previous articleត្រៀម! តំបន់មួយចំនួន ក្នុងរាជធានី-ខេត្តចំនួន៣ នឹងមានការ រអាក់រអ៊ួល អគ្គិសនីប្រើប្រាស់ ចាប់ពីថ្ងៃទី៥-៨
Next articleមន្ទីរពេទ្យឯកជនមួយ នៅភ្នំពេញ ទទួលបានសិទ្ធិនាំចូល វ៉ាក់សាំងអាមេរិក ប្រភេទ Pfizer និង Moderna