ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៥១នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៤នាក់ និងស្លាប់ចំនួន៤នាក់ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ។
គួសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.១៦០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៣២៧នាក់ និងកំពុងសម្រាកព្យាបាល៧៧៣នាក់ ស្លាប់៦០នាក់៕



