ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ តាមរយៈគេហទំព័រផ្ទាល់ខ្លួន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមគ្រូពេទ្យបានបន្តរកឃើញឆ្លងជំងឺកូវីដ១៩ ចំនួន៣៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៧នាក់។
គួសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.០៧២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៦៦២នាក់ និងកំពុងសម្រាកព្យាបាល២៩៧នាក់ ស្លាប់៩៦នាក់៕