ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ៤៣នាក់ និងស្លាប់ចំនួន៣នាក់ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.១០៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៣១៣នាក់ និងកំពុងសម្រាកព្យាបាល៧៤០នាក់ ស្លាប់៥៦នាក់៕