រកឃើញឆ្លងជំងឺកូវីដ ចំនួន១៩នាក់ បន្ថែមទៀត នៅខេត្តកំពត

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩នាក់ថ្មី បន្ថែមទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.១២៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៧២៤នាក់ និងកំពុងសម្រាកព្យាបាល៣៥៤នាក់ ស្លាប់៤៨នាក់៕