កុំឌឺ! KTV ៣កន្លែង នៅផ្លូវ២០០៤ ត្រូវអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ ចុះបិទ

0

ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចុះបិទទីតាំងKTV ចំនួន ៣ ទីតាំង ដែ លល្មើសសេចក្ដីណែនាំ និងវិធានការនានា របស់រាជរដ្ឋាភិបាល។ នេះបើតាមការឲ្យ ដឹងពី លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ។

ការអនុវត្តយ៉ាងដូច្នេះ បន្ទាប់ពីអាជ្ញាធរបានអប់រំជាច្រើនលើក ច្រើនសារមកហើយ នៅតែមិនស្ដាប់ ទើបចុះបិទទីតាំងទាំងនេះតែម្ដង។

យោងតាមហ្វេសប៊ុក របស់លោក ប៉ាង លីដា បានឱ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ ពីលោក ហែម ដារិទ្ធិ អភិ បាលខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃនេះ ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ បានចុះបិទទីតាំង KTV ចំនួន៣ទីតាំង ហើយដកហូតសម្ភារៈ និងរុះរើស្លាកយីហោ ជញ្ជាំងបិទបាំង ដែលល្មើសវិធានការ របស់រាជរដ្ឋាភិបាល និង សេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បី ទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ -១៩។

ទីតាំង KTV ទាំង៣នោះ រួមមាន៖ -ពិភពតារារះ KTV, ភោជនីយដ្ឋាន រស្មីពន្លឺពេជ្រ, និង ភោជនីយដ្ឋាន បុប្ផារាជនី ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១៕