ទាំងកណ្ដាលថ្ងៃចែស! នាំគ្នាផឹកស៊ី ល្មើសបម្រាម ឃើញសមត្ថកិច្ចចុះទៅរត់បាតជើង សព្រាត

0

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការជួបជុំផឹកសុី ចាក់ធុងបាស់ បង្កសម្លេងរំខាន ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ចុះរឹបអូសមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បន្ទាប់ពីទទួលបាន ការរាយការណ៍ពីប្រជាពលរដ្ឋ មកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ភ្លាម ក្រុមការងារបានទាក់ទង ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដេីម្បីចុះដល់ទីតាំងកាលពីវេលាម៉ោង ១៤:៣០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅពេលចុះដល់ទីតាំង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ឃើញមានចាក់ធុងបាស់នៅចំកណ្ដាលផ្លូវ ពេលនោះមានការជួបជុំផឹក ស៊ីជាក្រុម ដោយឃើញកងកម្លាំង ទៅដល់ក៏នាំគ្នារត់អស់បន្សល់ទុក ធុងបាស់នៅចោលកណ្ដាលផ្លូវ បន្ទាប់មកកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានដកហូត យកសម្ភារៈធុងបាស់យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ ៕