ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៥នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៦៨នាក់ និងស្លាប់ម្នាក់
ចំពោះករណីឆ្លងថ្មី ក្នុងនោះ ក្រុងកំពង់ចាម ១៩នាក់, ស្រុកកំពង់សៀម ០២នាក់, ស្រុកកងមាស ០២នាក់ , ស្រុកចំការលើ ០៥នាក់, ស្រុកជើងព្រៃ ០១នាក់, ស្រុកបាធាយ ០១នាក់, ស្រុកព្រៃឈរ ០៦នាក់, ស្រុកស្ទឹងត្រង់ ០៩នាក់, ស្រុកស្រីសន្ធរ ០៧នាក់ និងមកពីខេត្តត្បូងឃ្មុំ ០៣នាក់ ។
ដោយឡែក ករណីស្លាប់ដោយសារកូវីដ-១៩ បុរសជនជាតិខ្មែរ មានឈ្មោះ ផុន ធឿន អាយុ៧៩ឆ្នាំ នៅភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕



