អ្នកគាំទ្រ​កំពុង​ប្រៀបធៀប Messi ជាមួយ Neymar

0

ដោយសារ​តែ Lionel Messi និង Neymar ទើបតែ​ឈាន​ដល់​ថ្ងៃបញ្ចប់ នៃការ​ឈប់​សម្រាក​រៀង​ៗ​ខ្លួន អ្នក​ទាំង​២​ត្រូវ​បាន​អ្នកគាំទ្រ​ទូ​ទាំង​ពិភពលោក កំពុង​តាម​មើល​យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយ​ហេតុផល​ផ្សេង​ៗ​គ្នា​។

ខណៈ​អ្នកគាំទ្រ​ក្រុម Barcelona កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ នូវ​ដំណឹង​ថា​កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ នឹង​ចុះ​កុងត្រា​ថ្មី​នៅ​ឯ​កីឡដ្ឋាន Camp Nou ឬទេ បន្ទាប់​ពី​កិច្ចព្រមព្រៀង​ចុង​ក្រោយ​របស់​គាត់​បាន​បញ្ចប់​នៅ​ចុងខែ​មិថុនា​។ រូបថត​ថ្ងៃ​ឈប់​សម្រាក​របស់​ម្ចាស់​អាវ​លេខ ១០ បាន​បង្ហាញ​ថា​គាត់​មាន​រាង​ស្អាត​។ គាត់​ថែម​ទាំង​បាន​បង្ហោះ​រូបថត និង​វី​ដេ​អូ​ដែល​គាត់​សប្បាយ​រីករាយ​ជាមួយ​ប្រពន្ធ​របស់​គាត់​ទៀត​ផង​។

ទន្ទឹម​នឹង​នេះ​ដែរ Neymar ក៏​កំពុង​ស្ថិត​នៅ Ibiza ។ កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ភាព​ទ្រលុកទ្រលន់ ជាមួយនឹង​ក្បាលពោះ​បន្តិច ហើយ​អ្នកគាំទ្រ​បាន​ប្រៀបធៀប​រាង​របស់​គេ​ជាមួយ Messi ៕