ស្ថានភាព ជំងឺកូវីដ១៩ នៅខេត្តបិទខ្ទប់ទាំង៨

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី១ សីហា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

សូមរលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តី ពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមក ពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។

ក្នុងចំណោមខេត្តទាំង៨រួមមាន៖

+ខេត្តកោះកុង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣០នាក់ និងមានករណី ជាសះស្បើយចំនួន ១១៥នាក់ ។

+ខេត្តពោធិ៍សាត់​(មិនមានតួលេខ)

+ខេត្តប៉ៃលិន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៣៦នាក់បន្ថែមទៀត។

+ ខេត្តបាត់ដំបង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១១១នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥៧នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៤៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.០៨៦នាក់ និងកំពុងសម្រាកព្យាបាល១.៣៥៨នាក់ ស្លាប់៤៣នាក់។

+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩៧នាក់ថ្មី និងមានករណីជាសះស្បើយ ៧០នាក់ ។

+ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៤១នាក់ថ្មី ក្នុងនោះ(៣២ករណី សហគមន៍ និង០៩ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយ ចំនួន៣២នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៨៤៦ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.៤៥៤ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៣៩២ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៩២៨ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៩១០ នាក់ និងស្លាប់ចំនួន ០៨នាក់។

+ខេត្តព្រះវិហារ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ រកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន១៤នាក់ ស្រី០៧នាក់ ស្របពេលដែលអ្នកជាសះស្បើយ០២នាក់។ គិតត្រឹមថ្ងៃទី ១ ខែសីហា ឆ្នាំ២០២១ ខេត្តព្រះវិហារ មានអ្នកវិជ្ជមានកូវីដ១៩សរុប៦២៦នាក់ ជាសះស្បើយចំនួន៣៤៦នាក់ និង ស្លាប់០២នាក់។

+ខេត្តសៀមរាប នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥២នាក់ និងស្លាប់ចំនួន០២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៥១៨នាក់ បានព្យាបាលជាសះស្បើយចំនួន២៣១៦នាក់ ស្លាប់៤៨នាក់ និង២១៥៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕