ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានសេចក្តីជូនដំណឹង ស្ដីពីវិធានការបង្ការឧបាយកល បោកបញ្ឆោត «លួចគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារ»។
ក្រសួងបន្តថា នាពេលថ្មីៗនេះ មានការប្រើល្បិចលួចគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារតាមរយៈ ការបោកបញ្ឆោតដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់ បានបង្កើតទំព័រហ្វេសប៊ុក ក្លែងក្លាយដោយមាន ដាក់រូបភាពនិងឈ្មោះ មើលទៅហាក់ដូចជាសារ របស់ក្រុមហ៊ុនហ្វេសប៊ុក ក្នុងគោលដៅបោកបញ្ឆោត អ្នកប្រើប្រាស់ជាពិសេស ទៅលើអ្នកប្រកប អាជីវកម្មអនឡាញ។

