ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៧២នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៥នាក់ និងស្លាប់២នាក់ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។
គួសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៩៦០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.១៨៤នាក់ និងកំពុងសម្រាកព្យាបាល៧២៩នាក់ ស្លាប់៤៧នាក់៕




