ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧៨នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន ៨១នាក់ និងស្លាប់ ចំនួន៣នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។
គួសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.២២៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.១៤៥នាក់ និងកំពុងសម្រាកព្យាបាល១.០០៦នាក់ ស្លាប់៧៤នាក់៕



