ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២២នាក់ថ្មី និងមានករណីស្លាប់៣នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.០៣០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៦៣២នាក់ និងកំពុងសម្រាកព្យាបាល៣៥០នាក់ ស្លាប់៤៨នាក់៕

