រកឃើញអ្នកឆ្លង ជំងឺកូវីដ ចំនួន១៦នាក់ថ្មី នៅកោះរ៉ុង

0

ភ្នំពេញ៖ លោក នួន ប៊ុនថុល អភិបាល ក្រុងកោះរ៉ុង បានអោយដឹងថា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលក្រុងកោះរ៉ុង សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានយកសំណាកប្រជាពលរដ្ឋ រស់នៅភូមិកោះតូច ភូមិដើមថ្កូវ និងភូមិកោះរ៉ុងសន្លឹម(ចំនុច២៣) នៃសង្កាត់កោះរ៉ុងសន្លឹម សរុបចំនួន ៦២២នាក់ ស្រី២៥៣នាក់។

ជាលទ្ធផងក្រោយការធ្វើតេស្តសំណាក​បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ រស់នៅក្នុងភូមិកោះតូច និងភូមិដើមថ្កូវចំនួន ១៦នាក់ ស្រី១០នាក់។ លោកអភិបាលក្រុងកោះរ៉ុងបានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ អ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបមានចំនួន ២៤នាក់ ស្រី១៣នាក់ និងបានរៀបចំបញ្ជូនមកកន្លែងសំរាកព្យាបាលនៅក្រុងព្រះសីហនុរួចរាល់ហើយ ។

លោកបានបន្ថែមថា យោងតាមភាពជាក់ស្តែងរដ្ឋបាលក្រុងកោះរ៉ុង នឹងបន្តបិទការចេញចូលភូមិកោះតូចរយៈពេល ១៤ថ្ងៃបន្ថែមទៀត ចំនែកប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ និងភូមិកោះរ៉ុងសន្លឹម (ចំនុច២៣) ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន អោយគ្រប់ចំនួនថ្ងៃតាមការកំណត់នៃវិធានការសុខាភិបាល។ ជាមួយគ្នានេះ រដ្ឋបាលក្រុងក៏សូមអំពាវនាវដល់ម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរណ៍ទាំងអស់ សូមបន្តផ្អាកការដឹកភ្ញៀវចូលមកភូមិកោះតូចមួយរយ:ទៀតសិន រហូតដល់មានការជូនដំណឹងជាថ្មី ដោយឡែកចំពោះទូកដឹកទំនិញ រឺគ្រឿងឧបភោគ បរិភោគ គឺអាចចរាចរណ៍បានធម្មតា៕