ភ្នំពេញ៖ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃ ៧នាក់ លួចឆ្លងដែនពីថៃ ចូលមកកម្ពុជា ត្រង់ចំណុចផ្លូវឧកញ្ញា សំ ផាន់ណារិទ្ធិ ស្ថិតក្នុងភូមិ/ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។
ជនជាតិថៃទាំង ៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រគល់ឲ្យនគរបាល អន្តោប្រវេសន៍ ដើម្បីចាត់ការបន្តតាមនីតិវិធីតាមច្បាប់ ។
