កុំភ្លេចខ្លួន! អ្នកធ្វើដំណើរ មិនពាក់ម៉ាស់នឹងត្រូវពិន័យ ចាប់ពី២០មុឺន ដល់១លានរៀល

0

ភ្នំពេញ៖ សុំកុំភ្លេចខ្លួន បើមិនចង់រងការផាកពិន័យ ក៏ដូចជាចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ពេលចេញធ្វើដំណើរ សូមពាក់ម៉ាស់ផង ព្រោះមេប៉ូលីសក្រុងភ្នំពេញ បានណែនាំឲ្យអនុវត្តចាប់ពីថ្ងៃនេះម៉ោងនេះតទៅ ដោយប្រាប់ឲ្យកម្លាំងសមត្ថកិច្ច តាមគោលដៅចរាចរណ៏ទាំងអស់ ណែនាំប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវធ្វើការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេនឹងទទួលរងការផាកពិន័យ ។

តាមរយៈ សារ សំឡេង ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឲ្យអនុវត្តចាប់ពីថ្ងៃនេះម៉ោងនេះតទៅ ដោយប្រាប់ឲ្យកម្លាំងសមត្ថកិច្ច តាមគោលដៅចរាចរណ៏ទាំងអស់ ណែនាំប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវធ្វើការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេនឹងទទួលរងការផាកពិន័យ ។

លោកឧត្តមសេនីយ៍ ស ថេតបាន បញ្ជាក់ថាចំពោះអ្នកដើរ ជិះម៉ូតូឬជិះកង់ ដោយមិនមានការពាក់ម៉ាស នឹងមានក្រុមអនុវត្តច្បាប់ នឹងធ្វើការផាកពិន័យលើអ្នកទាំងនោះ។

យោងតាមអនុក្រឹត្យលេខ៣៧ អនក្រ.កប ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ បើបុគ្គលណាមិនពាក់ម៉ាស់ នៅទីកន្លែងដូចការកំណត់របស់ក្រសួងសុខាភិបាល នឹងត្រូវទទួលការព្រមានសិន សម្រាប់កំហុសលើកទី១ ហើយបើនៅតែបំពានលើកទី២ នឹងប្រឈមការពិន័យប្រាក់ពី២សែនរៀល ទៅ១លានរៀល។

បើតាមលោកឧត្តមសេនីយ៍ ស ថេត ការធ្វើដូច្នេះគឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសជំងឺកូវីដ១៩ បម្លែងថ្មី ឬហៅថា Delta ដូច្នេះបងប្អូនសមត្ថកិច្ចនៅតាមគោលដៅទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តចាប់ពីពេលនេះតទៅ៕