ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន១៣៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ ខណៈគ្មានករណីឆ្លងនិងស្លាប់ថ្មីនោះទេ។
នៅលើគេហទំព័រហ្វេសប៊ុក លោក វុី សំណាង បានឱ្យដឹងថា «នៅថ្ងៃទី30 ខែកក្កដា ឆ្នាំ2021នេះ អ្នកជំងឺ covid-19 ក្នុងខេត្តកំពង់ស្ពឺយើងចំនួន 136នាក់ បានជាសះស្បើយបច្ចុប្បន្នយើង មានអ្នកជំងឺចំនួន362នាក់ កំពង់ព្យាបាលនាក់។ ប៉ុន្តែថ្ងៃនេះមិនមានអ្នកឆ្លងថ្មីទេ។ ហើយក៏មិនមានអ្នកស្លាប់ដែរ»។
គួសបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៩៦៥នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ ៣.៤៩៥នាក់ និងកំពុងសម្រាកព្យាបាល៣៦២នាក់ ស្លាប់៩២នាក់។