ក្រសួងប្រកាស រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៦៦៨នាក់ថ្មី ជាសះស្បើយ៨១២នាក់ និងស្លាប់២៥នាក់

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្កាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦៦៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ៨១២នាក់ និងស្លាប់ ២៥ នាក់។

គួសបញ្ជាក់ថា គិតត្រឹម ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩​ សរុបចំនួន៧៦.៥៨៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៩.១៩៨នាក់ និងស្លាប់១.៣៧៥នាក់៕