Home សង្គម ក្មេងប្រុសស្រី ៥នាក់ នាំគ្នាចុះលេងទឹកបឹង ប្រឡែងគ្នាភ្លេចខ្លួន ចូលកន្លែងជ្រៅលង់ស្លាប់ ២នាក់

ក្មេងប្រុសស្រី ៥នាក់ នាំគ្នាចុះលេងទឹកបឹង ប្រឡែងគ្នាភ្លេចខ្លួន ចូលកន្លែងជ្រៅលង់ស្លាប់ ២នាក់

0

ភ្នំពេញ៖ ក្មេងប្រុសស្រីចំនួន ៥នាក់ បាននាំគ្នាចុះទឹកក្នុងបឹងប្រឡែងគ្នា លេងភ្លេចខ្លួនដល់កន្លែងទីជ្រៅ ផុតជើងក៏លង់ស្លាប់ ២នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅបឹងថ្កូវ ក្នុងភូមិប៉ោយយង់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

នៅរសៀលកើតហេតុពួកគេមានគ្នា ៧នាក់ បានមកក្បែរបឹងថ្កូវ ហើយក៏នាំគ្នាចុះទឹកលេង។ ក្នុងនោះអ្នកដែល ចុះលេងទឹកមានចំនួន ៥នាក់ ចំណែក២នាក់ទៀត នៅលេងលើគោកក្រោមដើមឈើ។ ប៉ុន្តែមួយសន្ទុះក៏ឃើញ ៣នាក់ បានស្ទុះឡើងមកលើគោក ហើយបានស្រែកឱ្យ ជួយព្រោះមានគ្នាលង់ទឹក។ ភ្លាមនោះឃើញមិត្តភក្តិរងគ្រោះ លេចទៅក្នុងទឹកបាត់ ក៏នាំគ្នារត់ប្រាប់អ្នកភូមិឱ្យមកជួយ។

អ្នកភូមិរកឃើញសពម្នាក់ចំណែកឯម្នាក់ទៀត ដោយសារទឹកជ្រៅការរាវ រកប្រើពេលជាច្រើនម៉ោង ក៏នៅតែរកមិនឃើញ។ ក្មេងស្លាប់ទាំង ២នាក់ឈ្មោះប៉ាន យ៉ាលីន ភេទស្រី អាយុ ១១ឆ្នាំ និង ឈ្មោះធឿន សុគន្ធ ភេទស្រី អាយុ ១១ឆ្នាំ ក្មេងរងគ្រោះររស់នៅក្នុងភូមិអង់ត្បូង ឃុំតាម៉ឺន ស្រុកថ្មគោល ៕

Previous articleលោកយាយ និងលោកតា អាយុជាង ១០០ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩
Next articleប្ដីទៅទិញអ៊ីវ៉ាន់តាមខេត្ត បុរសជាកូនឈ្នួលម្នាក់ ឃើញឱកាសល្អ ចាប់រំលោភប្រពន្ធថៅកែ