ប្ដីទៅទិញអ៊ីវ៉ាន់តាមខេត្ត បុរសជាកូនឈ្នួលម្នាក់ ឃើញឱកាសល្អ ចាប់រំលោភប្រពន្ធថៅកែ

0

ភ្នំពេញ៖ ឃើញឱកាសល្អថៅកែទៅទិញអ៊ីវ៉ាន់ នៅតាមខេត្ត បុរសជាកូនឈ្នួលម្នាក់ ចាប់ប្រពន្ធថៅកែរំលោភបានសម្រេច ។ ក្រោយធ្វើសកម្មភាពបាន ៤ថ្ងៃ ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចរោងទិញលក់អេតចាយ ផ្លូវទំនប់៧មករា ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។

ជនសង្ស័យមានឈ្មោះ ផាន់ ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរទិញលក់អេតចាយ ស្នាក់នៅក្នុងរោងទិញលក់អេតចាយ ផ្លូវទំនប់៧មករា ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះឈ្មោះ ហ៊ាង ម៉ារ៉ា ភេទស្រី អាយុ២១ឆ្នាំ មុខរបរទិញលក់អេតចាយ ស្នាក់នៅរោងអេតចាយ ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។

បើតាមនារីរងគ្រោះបានរៀបរាប់ថា កាលពីម៉ោង ១១យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នារីរងគ្រោះ កំពុងអង្គុយតែម្នាក់ឯង ក្នុងបន្ទប់នៅរោងទិញលក់អេតចាយ ស្ថិតនៅភូមិកើតហេតុខាងលើ ដោយសារឈ្មោះ ហុង ជិន អាយុ២៩ឆ្នាំ ត្រូវជាប្តីរបស់នារីរងគ្រោះ បានចេញទៅទិញអ៊ីវ៉ាន់នៅខេត្តកោះកុង ។ ពេលនោះជនសង្ស័យ ដែលជាអ្នករកស៊ីទិញលក់អេតចាយជាមួយគ្នា ឃើញជនរងគ្រោះនៅតែម្នាក់ឯង ក៏បានដើរចូលក្នុងបន្ទប់របស់ជនរងគ្រោះ បើកទូទឹកកកយកទឹកផឹក រួចក៏បានដើរមកចាប់អោបថើបជនរងគ្រោះ ហើយធ្វើសកម្មភាពយកដៃម្ខាងចាប់ច្របាច់ដោះ និងដៃម្ខាងទៀត ស្ទាប់ប្រដាប់ភេទ និងបឺតមាត់ជនរងគ្រោះថែមទៀត ។

ហើយនារីរងគ្រោះ ក៏បានខាំអណ្តាតជនសង្ស័យ និងបានសុំអង្វរជនសង្ស័យ កុំឱ្យធ្វើបែបនេះ ព្រោះនារីរងគ្រោះមានប្តីមានកូនរួចហើយ តែជនសង្ស័យ នៅតែធ្វើសកម្មភាព និងបានប្រាប់ជនរងគ្រោះ កុំឱ្យស្រែកប្រយ័ត្នខ្មាសគេ រួចនារីរងគ្រោះមិនបានស្រែកទេ ក៏ប្រឹងរើបម្រះ ហើយជនសង្ស័យក៏បានយកដៃម្ខាងចាប់ជើងស្តាំ របស់នារីរងគ្រោះ និងយកដៃម្ខាងសង្កត់ដៃរបស់ជនរងគ្រោះ ដោយសារនារីរងគ្រោះ ស្លៀករ៉ូបពុំមានស្លៀកលីអូ និងអាវទ្រនាប់ឡើយ រួចជនសង្ស័យ ក៏បានធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើនារីរងគ្រោះបានសម្រេច ១លើក ។ បន្ទាប់មកជនសង្ស័យ ក៏បានដើរចេញទៅវិញបាត់ រួចនារីរងគ្រោះក៏បានងើបទៅងួតទឹក និងចូលដេកធម្មតា ដោយមិនបានប្រាប់ប្តីឱ្យបានដឹងឡើយ ហើយក៏មិនបានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចទេ ព្រោះខ្លាចមានការបែកបាក់គ្នា ជាមួយគ្រួសារ និងខ្លាចខ្មាសគេផង ។

រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ប្តីបានត្រឡប់មកដល់រោងទិញលក់ អេតចាយខាងលើវិញ មានការសង្ស័យទៅលើជនរងគ្រោះ ក៏បានព្យាយាមសួរនាំទៅនារីរងគ្រោះ ហើយនារីរងគ្រោះ ក៏បានប្រាប់រឿងហេតុខាងលើ ឱ្យប្តីបានដឹង រួចប្ដីក៏បានទូរស័ព្ទរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសាក់សំពៅ ឱ្យជួយអន្តរាគមន៍ ហើយឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ និងនារីរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅលើជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕