យក្សតូចថើបគូទយក្សធំ កៀបតៃកុង និងអ្នកដំណើរជាប់ក្នុងកាប៊ីន រងរបួសធ្ងន់

0

ភ្នំពេញ៖ រថយន្តធំបានបើកបុក រថយន្តធំពីក្រោយ ពេលចតខួចពេញទំហឹងបណ្តាលឱ្យ អ្នកបើកបរនិងអ្នករួមដំណើរម្នាក់ កៀបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅត្រង់លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៣២-១៣៣ក្នុងភូមិសម្តេចតា ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

មុនកើតហេតុគេឃើញ រថយន្តធំមួយគ្រឿង មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ ។ មកដល់ត្រង់កន្លែងកើតហេតុ បានបុកពីក្រោយរថយន្តកុងតឺន័រ ពេលកំពុងឈប់ខូច នៅលើផ្លូវជាតិលេខ៤ បណ្តាលឱ្យអ្នកបើកបររថយន្ដកូរ៉េ និងអ្នករួមដំណើរម្នាក់កៀបជាប់ ក្នុងកាប៊ីន រងរបួសធ្ងន់ ។

ក្រោយកើតហេតុកម្លាំងស្នាក់ការសន្តិសុខ៤០២ និងអាវុធហត្ថស្រុកកំពង់សីលា បានចុះទៅដល់ដើម្បីអន្តរាគមន៍ ជួយយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ ហើយបានជួយសម្រួលចរាចរណ៍ នៅកន្លែងកើតហេតុ ៕