ភ្នំពេញ៖ កម្លាំងជំនាញតំបន់ព្រំដែនកម្ពុជា-ថៃបានបង្ក្រាបជ្រូកដែលឈ្មួញ លួចនាំចូលតាមច្រករបៀងចំនួន ៨ក្បាលពីប្រទេសថៃ ហើយបានសម្រចយកដុតកម្ទេចចោល។
លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា ជ្រូកដែលចាប់បាននេះ គឺពួកក្រុមឈ្មួញបានកាប់មកពី ប្រទេសថៃរួចជាស្រេច។ ពួកគេនាំលួចនាំចូលមកកម្ពុជា តាមច្រករបៀងក្នុង ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងបានយកមកដុតកម្ទេចចោល នៅថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២១។
លោកបានបញ្ជាក់ថា ជ្រូកនេះនាំចូលមកពីប្រទេសថៃ សម្រាប់លក់ចែកចាយបន្តតាមភូមិក្បែរព្រំដែនកម្ពុជា-ថៃ ពុំមានលិខិតអនុញាតទេ ដែលមានតំណាងម្ចាស់ជ្រូកឈ្មោះ វន្នី វន្ថា នៅស្រុកអូរជ្រៅ។ ពេលចាប់បានហើយក្រុមការងារ បានបញ្ជូនវត្ថុតាងបទល្មើស ទៅដុតកម្ទេចចោល ដើម្បីបញ្ចៀសការឆ្លងមេរោគផ្សេងៗ ដល់ជ្រូកក្នុងស្រុក ពិសេសគឺជំងឺប៉េសអាហ្វ្រិក៕




