ភ្នំពេញ៖ ចោរម្នាក់ជិះម៉ូតូកញ្ចាស់ មកដូរយកម៉ូតូថ្មីសណ្តោងរ៉ឺម៉ក បានសម្រេចហើយព្យាយាមជិះគេចខ្លួន តែត្រូវម្ចាស់ដឹងទាន់ក៏ដេញ តាមចាប់បានប្រគល់ឱ្យសមត្ថកិច្ច ។ ករណីនេះកើតឡើង នៅមុខសាលាបឋមសិក្សា បឹងសាឡាងតាមផ្លូវលេខ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលារំលងអធ្រាត្រចូលថ្ងៃទី២៨ ខែកក្កដា ។
ជនសង្ស័យឈ្មោះ ភត្ត្រា អាយុ២៤ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជារៀងរាល់ថ្ងៃគេបានឃើញ រ៉ឺម៉កម៉ូតូខាងលើចតទុក នៅមុខផ្ទះជារៀងរាល់ថ្ងៃ។ នៅថ្ងៃកើតហេតុស្រាប់តែមាន ចោរម្នាក់ជិះម៉ូតូកញ្ចាស់ មកធ្វើសកម្មភាពដូរយកម៉ូតូថ្មីសណ្តោងរ៉ឺម៉ក ហើយក៏ជិះចេញទៅ។ តែភ្លាមនោះម្ចាស់ឃើញ តាមកាមេរ៉ាសុវត្ថិភាព ក៏ដេញតាមចាប់បាន រួចប្រគល់ឱ្យសមត្ថកិច្ចតែម្តង ៕





