អាសូរណាស់! បុរសម្នាក់កំពុងអង្គុយហូបបាយសុខៗ ត្រូវបុរសបែកថ្នាំលបកាប់ពីក្រោយ ស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ នគបាលបានចាប់ខ្លួនបុរសជាឃាតក អាយុ២៧ឆ្នាំម្នាក់ ដែលបានកាប់បុរសម្នាក់ទៀត ឱ្យស្លាប់ពេលកំពុងអង្គុយហូបបាយក្បែរផ្ទះ ក្នុងភូមិត្បូងវត្ត ស្រុកមេមត់ នៅថ្ងៃទី២៧កក្កដានេះ។

ប៉ុន្តែមុនឈានដល់ការចាប់ខ្លួន ជនសង្ស័យម្នាក់នេះ កម្លាំងនគរបាលបានឡោមព័ទ្ធ បន្ទប់លាក់ខ្លួនរបស់ជននេះ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកទម្លាយជញ្ជាំង ទើបជននោះប្រគល់ខ្លួន ឱ្យចាប់តាមសម្រួល ដោយមានវត្ថុតាងកាន់នឹងដៃ កាំបិតផ្គាក់មួយ ពូថៅ មួយ ដែកឆាបមួយ និងមានរបួសជើងបន្តិចដោយខ្លួនឯង។

មន្រ្តីនគរបាលបាននិយាយថា បុរសរងគ្រោះដែលបានស្លាប់ឈ្មោះ គីម ចាន់ អាយុ ៣២ឆ្នាំ មានស្នាមរបួសចំកពីខាងក្រោយ ដាច់ឆ្អឹងដោយមុតកាំបិត។ ចំណែកជនល្មើសឈ្មោះ ហាយ សីហា អាយុ ២៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ជាមួយជនរងគ្រោះដែរ។

ជនសង្ស័យជាមនុស្ស ប្រើប្រាស់គ្រឿងញៀន រហូតហៅថាបែកថ្នាំ គឺបានលបលួចដើរពីក្រោយយកកាំបិត កាប់លើជនរងគ្រោះពេលកំពុងអង្គុយហូបបាយ បណ្តាលឱ្យដួលស្លាប់ក្នុងថ្លុកឈាម។ ជុំវិញករណីនេះ ខាងមន្រ្តីនគរបាលបានកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕