ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨នឹង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភលើទំនុកចិត្ត យកប្រាក់ចំនួន៦១,០០០ដុល្លារ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៩ដល់ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឱ្យដឹងថាជនសង្ស័យឈ្មោះ ឌុក សុជាតិ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីឥណទាន ក្រុមហ៊ុនហ្រ្គេនសាន់មូឃែភីថល។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់ ៕