មិនខ្វល់កូវីដ! លួចបើកហាងផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខាន អ្នកជិតខាង ត្រូវសមត្ថកិច្ចចុះបិទទាំងយប់

0

ភ្នំពេញ៖ នៅ យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានខំមិន របស់ប្រជាពលរដ្ឋទាក់ទង ទៅនឹងការចាក់ធុងបាស់ បង្កសម្លេងរំខាន ខ្លាំងដល់អ្នកជិតខាង នៅសង្កាត់មានជ័យ១ ខណ្ឌមានជ័យ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានដល់ខណ្ឌមានជ័យ ភ្លាមៗនោះលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាកម្លាំងឲ្យចុះដល់ទីតាំងភ្លាមៗ ដេីម្បីបញ្ឈប់សកម្មភាពរំខាននេះ ហេីយបានធ្វេីការណែនាំអប់រំម្ចាស់ទីតាំងផងដែរ ៕