អនុប្រធានបេឡា ធនាគារអេស៊ីលីដា សាខាខេត្តស្វាយរៀង ឆ្លងកូវីដ១៩

0

ភ្នំពេញ៖ ក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ពាក់ព័ន្ធ ជាមួយបុរសឈ្មោះ អ៊ិន តូមិច អាយុ ៣៨ឆ្នាំ ជាអនុប្រធានបេឡា ធនាគារអេស៊ីលីដា សាខាខេត្តស្វាយរៀង រស់នៅភូមិក្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប​ គិតចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩​​ (#COVID-19) ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។