ហានិភ័យ! អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ បានទៅចាក់វ៉ាក់សាំង នៅវិមានទេពមង្គល ក្នុងស្រុកមោងឫស្សី

0

ភ្នំពេញ៖ លោក ពៅ សុវណ្ណារិន ប្រធាន OD បានឲ្យដឹងថា មានអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ បានទៅចាក់វ៉ាក់សាំង នៅទីតាំងវិមានទេពមង្គល (យិន យគ) ក្នុងស្រុកមោងឫស្សី ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ពៅ សុវណ្ណារិន បានបញ្ជាក់ថា «លោក-លោកស្រី បងប្អូនកូនក្មួយដែលប៉ះពាល់ផ្ទាល់ ជាមួយលោកពូចាន់ ព្រុំនិងអ្នកមីងដូត សួសដែលបានរកឃញវិជ្ជមាន COVID-19
ព្រឹកថ្ងៃទី២៦ កក្កដា ២០២១ នៅកន្លែងចាក់វ៉ាក់សាំង មានទីតាំងវិមានទេពមង្គល (យិន យគ) ។ លោកពូអ្នកមីងនៅភូមិបាណោក ឃុំតាលាស់ ស្រុកមោងឫស្សី» ។

ជាមួយគ្នានោះប្រធាន OD រូបនេះ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ជាមួយលោកពូ អ្នកមីង ប្រញាប់អញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យ និងយកសំណាកនៅមន្ទីរពេទ្យ បង្អែកមោងឫស្សី ។

លោកបានប្រប់កុំអោយបញ្ជៀតគ្នា ដណ្តើមមុនក្រោយ ជាពិសេសត្រូវរក្សាគម្លាសុវត្ថិមភាព ពាក់ម៉ាស់ លាងដៃនិងអាល់កុល ៕