មន្ត្រីយោធាម្នាក់ បោកគេឲ្យទិញដីអស់ជាង ៩០ម៉ឺនដុល្លារ ហើយថែមទាំងប្ដឹងគេទៀត មានអីចុងក្រោយ…

0

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច កាលពីព្រឹកថ្ងៃទី២៦ កក្ដដានេះ បានចាប់ខ្លួនមន្ត្រីយោធាម្នាក់ ក្រោយឆបោកប្រាក់ប្រមាណ ៩២ម៉ឺនដុល្លារ ពីពាណិជ្ជករម្នាក់ ។

ជនសង្ស័យឈ្មោះ អេង អូន អាយុ៤២ឆ្នាំ ជាមន្ត្រីយោធាមូលដ្ឋានកេងកង មានលំនៅស្ថានក្នុងភូមិលេខ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការចាប់ខ្លួនជនសង្ស័យខាងលើ គឺអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួន របស់តំណាងអយ្យការ លោក ស៊ិត វណ្ណៈ ដែលបានចោទប្រកានឈ្មោះ អេង អូន ពីបទឆបោក និងរំលោភលើទំនុកចិត្ត» ដែលមានទឹកប្រាក់សរុបប្រមាណ ៩២ម៉ឺនដុល្លារ ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យបានឆបោកឲ្យជនរងគ្រោះទិញដី ជាច្រើនកន្លែង នៅខេត្តព្រះសីហនុ ដីនៅខេត្តកែប យកប្រាក់ម្ដង ៣០ម៉ឺនដុល្លារ ម្ដង ២០ម៉ឺនដុល្លារ និងដីនៅកន្លែងផ្សេងទៀត សរុបប្រាក់ប្រមាណ ៩២ម៉ឺនដុល្លារ ប៉ន្តែជនសងស័យមិនមានដីប្រគល់ឲ្យម្ចាស់ប្រាក់ទេ ហើយថែមទាំងប្ដឹងម្ចាស់ប្រាក់ទៀត ទើបជនរងគ្រោះទ្រាំលែងបាន ប្ដឹងមកសមត្ថកិច្ច និងតុលាការ រហូតចាប់ខ្លួនតែម្ដង ៕