ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្កាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៧៧៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៦៨៦នាក់ និងស្លាប់ ២២នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧៣.៧០១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៥.៩៥០នាក់ និងស្លាប់១.៣០៥នាក់៕