ភ្នំពេញ ៖ លោម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គបក) បានប្រាប់អភិបាលរាជធានី-ខេត្ត បើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ ដែលនៅតែមានបន្តជាប់ជាប្រចាំ ព្រមទាំងផ្លាស់ប្តូរឥរិយាបថ ដើម្បីរៀនរស់នៅជាបណ្ដើរៗជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីឲ្យបានត្រឹមត្រូវ ។