កូវីដ១៩៖ ស្លាប់៣នាក់ ជាសះស្បើយ៤នាក់ និងរកឃើញអ្នកឆ្លងថ្មី៥០នាក់ នៅខេត្តកំពង់ចាម

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ០៤នាក់ និងករណីរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន៥០នាក់ថ្មី និងករណីស្លាប់ចំនួន៣នាក់បន្ថែមទៀត។

ករណីឆ្លងថ្មី ក្នុងនោះ ស្រុកកំពង់សៀម ០៥នាក់, ស្រុកកងមាស ០១នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ ០៦នាក់, ស្រុកជើងព្រៃ ០១នាក់, ស្រុកព្រៃឈរ ០៩នាក់, ស្រុកស្ទឹងត្រង់ ១០នាក់, ស្រុកស្រីសន្ធរ ១០នាក់ និងមកពីរាជធានីភ្នំពេញ ០៣នាក់ ខេត្តក្រចេះ ០១នាក់ និងខេត្តត្បូងឃ្មុំ ០៣នាក់ ។

ដោយឡែក ករណីស្លាប់ ដោយសារកូវីដ-១៩ ចំនួន ០៣នាក់ ក្នុងនោះស្ត្រីជនជាតិខ្មែរ អាយុ ៧៩ឆ្នាំ នៅភូមិបឹងដែង ឃុំព្រែកកក់ និងស្ត្រីជនជាតិខ្មែរ អាយុ ៦២ឆ្នាំ នៅភូមិជ្រៃហាយ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ នៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕