ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី២៥ កក្កដា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។
ក្នុងនោះរួមមាន៖
+ខេត្តកោះកុង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន៣២នាក់ថ្មី ខណៈមានករណីជាសះស្បើយ៦៦នាក់ និងស្លាប់ម្នាក់។
+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)
+ខេត្តប៉ៃលិន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណី វិជ្ជមានកូវីដ១៩ សរុបចំនួន១៧៦ករណី (ផ្ទេរមកពីខេត្តឧត្តរមានជ័យចំនួន១៦៦ករណី ) ។
+ខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៥៥នាក់ថ្មី និងមានករណីជាសះស្បើយ៨៦នាក់ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៥២៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,៥៥៩នាក់ និងកំពុងសម្រាកព្យាបាល៩៣៧នាក់ ស្លាប់២៨នាក់។
+ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៧៥នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៣៣នាក់។
+ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៩៦នាក់ថ្មី ក្នុងនោះ (១ករណីសហគមន៍ និង១៩៥ ករណីនាំចូលពីប្រទេសថៃ) ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩សរុប ចំនួន៤.០១០នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣.៧៣០នាក់ និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន២៨០នាក់ និងបានព្យាបាលជាសះស្បើយ ចំនួន ៦៥៥នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៣៤៧ នាក់ និងស្លាប់ចំនួន ៨នាក់។
+រខេត្តព្រះវិហារ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន១២នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២១ អ្នកវិជ្ជមានកូវីដ១៩សរុប៤៨៨នាក់ ស្រី២១៥នាក់ និងកុមារ២២នាក់ និងជាសះស្បើយចំនួន២៣០នាក់ ស្រី៩៩នាក់ និងកុមារ១៣នាក់ ស្លាប់នាក់៕