ភ្នំពេញ៖ លោកយាយវ័យ៧៤ឆ្នាំម្នាក់ បានស្លាប់ដោយសារឆ្លងចរន្តអគ្គិសនី កាលពីវេលា០៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅភូមិដងរុនលិច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា លោកយាយរងគ្រោះឈ្មោះ ឱក លឿន អាយុ៧៤ឆ្នាំ នៅភូមិដងរុនលិច ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុ លោកយាយ រងគ្រោះដៃ របស់គាត់សើម ហើយបានកាន់ឌុយភ្លើង ទៅដោតនឹងព្រី បណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់ នឹងកន្លែងតែម្តង។
នគរបាលបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន នគរបាលមូលដ្ឋានបានចុះដល់ កន្លែងកើតហេតុនិងពិនិត្យឃើញថា លោកយាយរងគ្រោះ ពិតជាស្លាប់ដោយសារ ឆ្លងចរន្តអគ្គិសនីប្រាកដមែន ។
សពត្រូវបានប្រគល់ ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕