ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ពីបទលួចកាត់ខ្សែភ្លើង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដំបង នៅចំណុចសង្កាត់រតនៈ ក្រុងបាត់ដំបង ។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ អ៊ួន វិ បុល ភេទ ប្រុស អា យុ ២៨ឆ្នាំ មានទីលំនៅភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ឡាច ផល្លី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិសុភី០១ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ នគរបាលក្រុងកំពុងរៀបចំ សំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមនីតិវិធី-ច្បាប់ រីឯខ្សែភ្លើង បានប្រគល់ជូន ម្ចាស់វិញហើយ ៕