ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាន ក្រុងសៀមរាប បានសហការជាមួយ កម្លាំង ប៉ុស្តិ៍ នគរបាល សង្កាត់ស្វាយដង្គំ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៧និង១០នាទី ស្ថិតនៅ ចំណុចតផ្ទះជួល ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានចុះបង្ក្រាបក្រុមញៀនល្បែងស៊ីសង ខុសច្បាប់ ឃាត់ខ្លួនមនុស្ស៩នាក់ ដោយល្មើសវិធានការរដ្ឋបាល ក្នុងពេលមេរោគកូវីដ១៩ផ្ទុះឡើង ។
មនុស្សទាំង៩នាក់រួមមាន ៖
០១.ឈ្មោះ គិម ស៊ុន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម
០២.ឈ្មោះ វ៉ា ង៉ិក ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិរហាល ឃុំត្បែង ស្រុកបន្ទាយស្រី
០៣.ឈ្មោះឈិក គិមហួន ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិជន្លង់ សង្កាត់សាលាកំរើក
០៤.ឈ្មោះសុខ ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម
០៥.ឈ្មោះយាន ចេង ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក
០៦.ឈ្មោះរស់ គីម ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ
០៧.ឈ្មោះលឹម សុជាតិ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប
០៨.ឈ្មោះវ៉ាន់ ណារ៉េត ភេទស្រី អាយុ៥៣ឆ្នាំ នៅ ភូមិ តាវៀន សង្កាត់សាលាកំរើក
០៩.ឈ្មោះជួប វីរះ ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិរហាល ឃុំត្បែង ស្រុកបន្ទាយស្រី ។
សមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន ៖ -ម៉ូតូចំនួន០៩គ្រឿង, -បៀ ចំនួន០៣ហ៊ូ ។
ករណីនេះ សមត្ថកិច្ច បានកិច្ចសន្យា ឲ្យបញ្ឈប់ការលេង និងធ្វើការអប់រំ៕