យុវជនម្នាក់ ចុះទឹកជញ្ជាត់ត្រីក្រឹម រអិលចូលអូរ លង់ស្លា.ប់

0

ភ្នំពេញ៖ ៖ យុវជនម្នាក់ បានចុះទឹកជញ្ជាត់ត្រីក្រឹម ក៏រអិលជើងចូលទឹកអូរបណ្តាលឲ្យលិចលង់ស្លាប់ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ១៥និង៣០នាទី នៅចំណុចក្រុមទី១៤ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

យុវជនរងគ្រោះឈ្មោះ រេម សេរី ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមសាច់ញាតិជនរងគ្រោះ បានអោយដឹងថា ជនរងគ្រោះមានជម្ងឺស្កន់ជាន់ ប្រចាំកាយ ជាយូរមកហើយ តែថ្ងៃនេះ ជនរងគ្រោះបានចុះទឹកអូរ ជញ្ជាត់ត្រីក្រឹម ក៏រអិលជើងជ្រមុជចូល អូរបណ្តាយឲ្យ លង់ទឹកស្លាប់។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យ​មណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុ ។ ជនរងគ្រោះពិតជាលង់ទឹក អូរស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕