ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ត្រូវបានអគ្គីភ័យបំផ្លាញអស់ គ្មានសល់ទំាងកណ្តាលអាធ្រាត្រ ដោយពុំទាន់ដឹងពីមូលហេតុ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា នៅចំណុច (ទួលតឹង)ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍ ពីសាលាសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថា អគ្គីភ័យនេះផ្តើមចេញពីផ្ទះឈ្មោះ ទឹក ចាន់នឿន ភេទស្រីអាយុ៣៩ឆ្នាំ (ផ្ទះទុកចោល)ទំហ៊ំ៤ម៉ែត្រគុណ និង៦មែត្រ។ បន្ទាប់មកអគ្គីភ័យ បានឆ្លង មកផ្ទះខ្នងទៀត គឺមានម្ចាស់ផ្ទះឈ្មោះទឹក ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ (ផ្ទះទំហ៊ុ៤មែត្រគុណនឹង៥ម៉ែត្រ)។ ផ្ទះឈ្មោះ ទឹក ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ (ផ្ទះទំហ៊ុ៤ម៉ែត្រគុណនឹង៥ម៉ែត្រ)។ ផ្ទះចំនួន២ខ្នងរបស់ឈ្មោះ ស្រេង វ៉ា ភេទស្រីអាយុ៥០ឆ្នាំ និងផ្ទះមួយខ្នងទៀត របស់ឈ្មោះ ទ្រី យ៉ា ភេទស្រី អាយុ៧០ឆ្នាំ។
របាយការណ៍ បានបញ្ជាក់ទៀតថា មកដល់ព្រឹកថ្ងៃខែដដែល គេមិនទាន់រកមូលហេតុ ដែលបណ្តាលឲ្យមានអគ្គីភ័យនេះនៅឡើយទេ ហើយអគ្គីភ័យបានរលត់ទាំងស្រុង នៅវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃដដែល៕



