ស្ថានភាពជំងឺកូវីដ១៩ នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី២៤ កក្កដា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

ក្នុងនោះរួមមាន៖

+ខេត្តកោះកុង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន៤០នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន ៥០នាក់។

++ខេត្តពោធិ៍សាត់ (មិនមានតួលេខ)

+ខេត្តប៉ៃលិន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន៣នាក់ ។

+ ខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦៩នាក់ថ្មី និងមានករណីជាសះស្បើយ១៣១នាក់ និងស្លាប់ម្នាក់ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៣៦៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,៤៧៣នាក់ និងកំពុងសម្រាកព្យាបាល៨៦៨នាក់ ស្លាប់២៨នាក់។

+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៧នាក់ និងមានករណីអ្នកជាសះស្បើយចំនួន ២១៤ នាក់។

+ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៦២នាក់ថ្មី ក្នុងនោះ (១១ករណី សហគមន៍ និង១២៧ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយ១៨នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣.៨១៤នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣.៥៣៦នាក់ និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២៧៩នាក់ និងបានព្យាបាលជាសះស្បើយចំនួន ៦៤០ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.១៦៦ នាក់ និងស្លាប់ចំនួន ០៨នាក់។

+ខេត្តព្រះវិហារ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ១៩ចំនួន២៩នាក់ ស្រី១២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២១ សរុបអ្នកវិជ្ជមានកូវីដ១៩ចំនួន៤៧៦នាក់ ស្រី២១៣នាក់ កុមា២២នាក់ និងមានអ្នកជាសះស្បើយ២១២ ស្រី៩០ កុមារ១៣នាក់ ស្លាប់១នាក់៕