ភ្នំពេញ៖ បុរសម្នាក់បានលង់ទឹកស្លាប់ ខណៈស្រវឹងស្រា ហើយចុះដាក់មងនិងបង្កៃត្រី ក្នុងទឹកស្រះ ស្ថិតក្នុងឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង វេលាម៉ោង១៦និង០០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។
យោងតាមអគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ តេង ពឿន អាយុ៥៥ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ។ សេចក្តីរាយការណ៍ឲ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០ នាទី ប្រពន្ធនិងក្រុមគ្រួសារជនរងគ្រោះ បានបាត់ខ្លួនជនរងគ្រោះក៏ នាំគ្នាដើររក និងចុះរាវរកក្នុងស្រះទឹក ក៏ប្រទះឃើញសាកសព នៅក្នុងបាតស្រះ ។
តាមការសន្និដ្ឋាន របស់អាជ្ញាធរភូមិឃុំ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្តូងទឹក បុរសខាងលើពិត ជាបានលង់ទឹកស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន សពត្រូវបានប្រគល់ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕