បន្ទាប់ពីការនាំយក Jadon Sancho មកកាន់ទឹកដី Old Trafford ពេលនេះបិសាចក្រហម Man Utd បានដាក់គោលដៅលើកីឡាករខ្សែការពារសញ្ជាតិបារាំងម្នាក់ទៀត ដើម្បីពង្រឹងតំបន់ការពាររបស់ពួកគេ។
របាយការណ៍កាលពីសប្តាហ៍មុន បានអះអាងថាបិសាចក្រហម បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Varane ដោយកីឡាករវ័យ ២៨ ឆ្នាំរូបនេះ អាចនឹងទទួលបានកុងត្រារយៈពេល ៥ឆ្នាំ ជាមួយក្លិបនៅ Premier League ។
ទោះយ៉ាងណាបិសាចក្រហម នៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងជាមួយ Real Madrid ជុំវិញថ្លៃឈ្នួលខ្សែការពារដែលឈ្នះពានរង្វាន់ World Cup នៅឡើយទេ។
យោងតាម Marca បានឲ្យដឹងថា Real Madrid ទាមទាតម្លៃ ៥០លានផោនសម្រាប់ Varane ប៉ុន្តែ Man Utd ទាមទាតម្លៃទាបជាងនេះ បើមិនដូច្នេះនឹងបញ្ឈប់សំណើរដេញថ្លៃ ដើម្បីបង្ខំឲ្យក្លឹបអេស្ប៉ាញព្រមតាមខ្លួន។
បញ្ជាក់ផងដែរថា Varane នៅសល់កុងត្រា ១ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នជាមួយអធិរាជស បន្ទាប់ពីចំណាយពេលវេលា ១០ឆ្នាំមួយក្រុមយក្សអេស្ប៉ាញ ខ្សែការពាររូបនេះនឹងមិនបន្តកុងត្រាថ្មីជាមួយ Real Madrid នោះទេ ខណៈដែលគាត់កំពុងស្វែងរកការប្រកួតប្រជែងថ្មី៕