ភ្នំពេញ៖ ស្ត្រីម្នាក់ឈ្មោះ រុន ស្រីអូន ជាមុខសញ្ញាឆបោកប្រាក់តាមវីង wing យ៉ាងសកម្ម (ដោយយកឈ្មោះថ្នាក់ដឹកនាំ និង ឧកញ៉ា ឆបោក) ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ធំ វែកមុខ និងបង្រ្កាប ដោយបានការសហការល្អ ពីកម្លាំងនគរបាលខេត្តកំពង់ចាម ក្រោមការសម្របសម្រួលពី លោកព្រះរាជអាជ្ញាខេត្តកំពង់ធំ-កំពង់ចាម ។
បើតាមការបញ្ជាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងដែរថា ថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២១ គាត់បានបោកអ្នកនៅខេត្តកំពង់ធំម្នាក់អស់ ២២.០០០ដុល្លារ តាមការស្រាវជ្រាវ មានជនរងគ្រោះច្រើនទៀត នៅតាមបណ្តាខេត្តផ្សេង ។











