ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី២៣ កក្កដា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។
ក្នុងនោះរួមមាន៖
+ខេត្តកោះកុង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៧នាក់ថ្មី និងករណីជាសះស្បើយ ចំនួន ១១១នាក់ ។
+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)
+ខេត្តប៉ៃលិន (មិនមានតួលេខ)
+ ខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៩៥នាក់ថ្មី និងមានករណីជាសះស្បើយ៩៨នាក់ និងស្លាប់២នាក់ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៣០០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,៣៤២នាក់ និងកំពុងសម្រាកព្យាបាល៩៣១នាក់ ស្លាប់២៧នាក់។
+ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧៤នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ២៩១នាក់ ។
+ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៦៥ នាក់ថ្មី ក្នុងនោះ (១៣ករណី សហគមន៍ និង១៤៧ ករណីនាំចូលពីប្រទេសថៃ)។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣.៦៥២ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣.៣៨៤ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២៦៨ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៦២២ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.០២២ នាក់ និងស្លាប់ចំនួន ០៨នាក់។
+ខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានចំនួន៤១នាក់ ដែលជាកំណើនខ្ពស់មិនដែលមាន ។ គិតត្រឹមថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១ សរុបអ្នកវិជ្ជមានកូវីដ១៩ចំនួន៤៤៧ ស្រី២០២នាក់ កុមា២២នាក់ និងមានអ្នកជាសះស្បើយ២០៨ ស្រី៨៦ កុមារ១៣នាក់ ស្លាប់១នាក់៕