ខេត្តកំពង់ធំ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន២១នាក់ថ្មី ជាសះស្បើយ២៩នាក់ និងស្លាប់ម្នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២១នាក់ថ្មី ខណៈមានករណីជាសះស្បើយ២៩នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៥៨៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.០៥៥នាក់ និងកំពុងសម្រាកព្យាបាល៤៩៧នាក់ ស្លាប់៣៤នាក់៕