ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០៤នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៩៥នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ មកពីខេត្តស្វាយរៀង ចំនួន១នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៦១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២.៣៣១នាក់ និងកំពុងសម្រាកព្យាបាល១.២២០នាក់ និងស្លាប់៦០នាក់៕




