ភ្នំពេញ៖ បុរសម្នាក់ ដែលបានគេស្គាល់ថា ជាគ្រូដោះគ្រោះ ព្យាបាលជម្ងឺ ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភព ប៉ុនប៉ងរំលោភសេពសន្ធវៈ និងប្រទូស្តកេរខ្មាស ទៅលើជនរងគ្រោះ២នាក់ ជាកុមារនិងស្រ្តី។
ឧត្តមសេនីយ៍ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ មិន សុីថា (ហៅឆា) ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរជាគ្រូដោះគ្រោះព្យាបាលជំងឺ រស់នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលបានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេពសន្ធវៈ និងប្រទូស្តកេរខ្មាស ទៅលើជនរងគ្រោះ ១.ឈ្មោះ ម .ល ភេទស្រី អាយុ ០៩ឆ្នាំ រស់នៅភូមិគោកសង្កើច ឃុំគោកមន ស្រុកបន្ទាយអំពិល ២.ឈ្មោះ រ .រ ម ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិគូរ ឃុំគោកមន ស្រុកបន្ទាយអំពិល ឧត្តរមានជ័យ ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនបាន ជនសង្ស័យឈ្មោះ មិន សុីថា (ហៅឆា) បានឆ្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចថា រូបខ្លួនពិតជាបានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេពសន្ធវៈ និងប្រទូស្តកេរខ្មាស ទៅលើជនរងគ្រោះទាំង ២នាក់ខាងលើពិតប្រាកដមែន ។
បច្ចុប្បន្នជនត្រូវចោទ ត្រូវបាន ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តឧត្តរមានជ័យ សម្រេចឃុំខ្លួន បណ្ដោះអាសន្ន ហើយនៅរសៀលនេះ៕