ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣០នាក់ថ្មី ខណៈមានករណីជាសះស្បើយ២៥៤នាក់ និងស្លាប់ម្នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៨១៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២៣៣៤នាក់ និងកំពុងសម្រាកព្យាបាល៤៤២នាក់ ស្លាប់៤០នាក់៕








