ឃាត់ខ្លួនចោរវ័យក្មេង ម្នាក់ ពាក់ព័ន្ធករណី លួចរថយន្ត

0

ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋានស្រុកមេមត់ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី លួចរថយន្តម៉ាក សាំងយ៉ុង០១គ្រឿង នៅចំណុចចំណតឡាន ក្រុងសែនមនោរម្យ។ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅត្រង់ចំណុចចំណតឡាន ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

យោងតាមស្នងការនគរបាលជាតិបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ វុទ្ធី សៀង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិព្រែកពោធិ៍ ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រោយប្រព្រឹត្ត បទល្មើសជនសង្ស័យ ត្រូវនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋានស្រុកមេមត់ បង្ក្រាបបាននៅចំណុចភូមិស្លា ឃុំទន្លូងស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ និងធ្វើកាដកហូតបាន នូវរថយន្ត០១គ្រឿង ដែលមានម្ចាស់សិទ្ធិឈ្មោះ អឿន សារ៉ន ភេទប្រុស អាយុ ២៨ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នាំខ្លួនយកមកកាន់ ស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួន ទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការទៅតាមនីតិវិធីច្បាប់៕